អគ្គនាយកដ្ឋានភស្តុភារ ក្រសួងមហាផ្ទៃប្តេជ្ញាចិត្ត សាងសង់ប៉ុស្តិ៍រដ្ឋបាលប៉ូលិសចំនួន៧៣ ដែលមិនទាន់មាន ឲ្យរួចរាល់នៅក្នុងឆ្នាំ២០១២នេះ | CamBN, Local and Internation News
ថ្ងៃព្រហស្បតិ៍ ​ ទី24​ ខែកក្កដា ឆ្នាំ2014
  • ចំនួនអ្នកទស្សនា៖ 283434
  • -៣នាក់ស្លាប់ និងរងរបួស១៣នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ នៅទូទាំងប្រទេស កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤។ -ការបាត់បង់យន្តហោះដឹកអ្នកដំណើរជាលើកទីពីរក្នុងរយៈពេលមិនដល់ប្រាំខែ គឺជាការវាយប្រហារយ៉ាងសម្បើមទ្វេដងចំពោះក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ។ -ការធ្លាក់ភ្លៀងនិងខ្យល់ជាបន្តបន្ទាប់ បានបង្កឱ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ចរហូតដល់២០២លានយ័នឯណោះនៅក្នុងតំបន់កេសានប៉ែកឥសាននៃខេត្តហីឡុងជៀងប្រទេសចិន។ -កំណើននៃការលក់យ៉ាងសម្បើមនៅក្នុងប្រទេសចិន បានធ្វើឱ្យក្រុមហ៊ុន Apple ទទួលបានលទ្ធផលខ្ពស់ជាងការរំពឹងទុកសម្រាប់ត្រីមាសទីបីនេះ។ ធនាគារCredit Suisseបានចំណាយប្រាក់ចំនួន១,៦ពាន់លានហ្រ្វង់ដើម្បីដោះស្រាយការចោទប្រកាន់ពីសំណាក់អាជ្ញាធរអាមេរិកទាក់ទងនឹងការរួមដៃជាមួយអតិថិជនគេវេសពីការបង់ពន្ធ។ -កំនើនសេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ 2014 នេះ បានហក់ឡើងចំនួន 7,4 ភាគរយ ។ -ជប៉ុន និងអ៊ីស្រាអែល បានឯកភាពគ្នា គាំទ្រគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍រួមគ្នា លើវិស័យឯកជន ។ -បណ្តាពាណិជ្ជករវិស័យឯកជនរបស់ប្រទេសថៃ និងម៉ាឡេស៊ី បានព្រមព្រៀងបង្កើនទំហំ ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ។

    • -៣នាក់ស្លាប់ និងរងរបួស១៣នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ នៅទូទាំងប្រទេស កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤។

    អគ្គនាយកដ្ឋានភស្តុភារ ក្រសួងមហាផ្ទៃប្តេជ្ញាចិត្ត សាងសង់ប៉ុស្តិ៍រដ្ឋបាលប៉ូលិសចំនួន៧៣ ដែលមិនទាន់មាន ឲ្យរួចរាល់នៅក្នុងឆ្នាំ២០១២នេះ

    មានប្រសាសន៏ លើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុប ការងារឆ្នាំ២០១១ និងទិសដៅការងារឆ្នាំ២០១២ របស់អគ្គនាយកដ្ឋានភស្តុភារ និង ហិរញ្ញវត្ថុ នៅក្រសួងមហាផ្ទៃ កាលព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១១ នាយឧត្តមសេនីយ៏បណ្ឌិត ឌុល គឿន អគ្គនាយកដ្ឋានភស្តុភារ បានមានប្រសាសន៏ថា ដោយសារនៅ ពេលបច្ចុប្បន្ននេះ នៅមានប៉ុស្តិ៍រដ្ឋបាល ចំនួន៧៣ នៅទូទាំងខេត្ត មិនទាន់មានកន្លែធ្វើការ នៅឡើយ ដោយប៉ុស្តិ៍រដ្ឋបាលខ្លះ ធ្វើការនៅតាមវត្ត និងមួយចំនួនជួលផ្ទះប្រជាពល ដើម្បីអនុវត្តន៏គោលនយោបាយ ភូមិឃុំមានសុវត្តិភាព របស់រាជរដ្ឋាភិបាល អោយកាន់តែមានប្រសិទ្ធភាព ដោយទទូលបានជោកជ័យនោះ អគ្គនាយកដ្នានភស្តុភារ ក្រសួងមហាផ្ទៃ ប្តេជ្ញាចិត្តសាងសង់ ប៉ុស្តិ៍រដ្ឋបាលប៉ូលិសចំនួន ៧៣ ដែលសេសសល់ សាងសង់ឲ្យរួចរាល់អោខានតែបាន នៅក្នុងឆ្នាំ២០១២នេះ ។

    ឯកឧត្តមបាន ក្រើនរំលឹកថា ចាប់ពីពេលនេះទៅ អ្វីដែលនៅសេសសល់ ត្រូវតែធ្វើអោយចប់ និងដើម្បីទទួលបាន ជោគជ៏យ ក្នុងការបំពេញការងារ និងទិសដៅក្នុងឆ្នាំ២០១២ខាងមុខនេះ សំអោយមន្តី្រគ្រប់នាយកដ្ឋានទាំងអស់ គោរព វិន័យ យកចិត្តទុកដាក់ បំពេញការងារ និងគោពពេលវេលា ដែលរដ្ឋបានកំណត់ ត្រូវមានការចេះសាមគ្គីផ្ទៃក្នុង យោគ យល់គ្នាពីថ្នាក់លើរហូតដល់ក្រោម រួមចំណែកទាំងអស់គ្នាធ្វើយ៉ាងដូច្នេះទើបការងារទទួលបានផល់ល្អ ។

    សូមជំរាបថា បើយោងតាមរាបាយការ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុឆ្នាំ២០១១នេះ មានវឌ្ឍនភាពគួជា ទីមោទនៈ គ្រប់មុខជុំនាញ លើសេវាកម្មផ្គត់ផ្គង់ជូនកម្លាំងនគរបាលជាតិ និង មន្ត្រីរាជការស៊ីវិលប្រកបដោយប្រសិទ្ធ ភាពខ្ពស់ នូវលទ្ធផលសម្រេចបានក្នុងគោលដៅជាគន្លឹះ ។

    ក្នុងនោះចំណូលឆ្នាំ២០១១ (ចំណូលមិនមែនសារពើពន្ធ ) ក្រសួងមហាផ្ទៃបានបង់ចំណូលចូលរដ្ឋ ថវិការចំនួន ១៤៨, ៥៩៣,៧៨២,៩៤២រ ស្មើរនឹង១៣៥.៤០% នៃផែនការ ។ បើប្រៀបធៀបក្រសួងបានចំណូលថវិការឆ្នាំ២០១០ នៅ ក្នុងឆ្នាំ២០១១នេះ បានបង់កើនឡើងចំនួន ៣១,៨៣៧.៦៣៥.៨៩៨រ។

    បញ្ចេញមិតិ រឺ ទស្សនៈ

    Spam Protection by WP-SpamFree