សិល្បះនិងវប្បធម៌ | CamBN, Local and Internation News
ថ្ងៃព្រហស្បតិ៍ ​ ទី2​ ខែកក្កដា ឆ្នាំ2015
  • ចំនួនអ្នកទស្សនា៖ 68809
  • -០៣នាក់ស្លាប់ និងរងរបួស ១៥នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ នៅទូទាំងប្រទេស នៅថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០១៤។-យោងតាមរបាយការណ៏ ពីនាយកដ្ឋានសណ្ឋាប់ធ្នាប់ នៃអគ្គស្នងការដ្ឋានគរបាលជាតិ បានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស នៅថ្ងៃទី២៨ ធ្នូ ឆ្នាំ២០១៤នេះ។ មានគ្រោះថ្នាក់ចរាចណ៏០៩លើក(យប់ ០២លើក), បានបណ្តាលឲ្យមាន មនុស្សស្លាប់០៣នាក់ (ស្រី ០១នាក់) និងមានមនុស្សរបួសធ្ងន់ ០៩នាក់ (ស្រី០២នាក់) និងរបួសស្រាល ០៦(ស្រី ០៣នាក់) ។ ក្នុងហេតុការណ៏ គ្រោះថ្នាក់ចរាចរណ៍ទាំង០៩លើក ខាងលើបានបង្ករឲ្យខូចខាតយានយន្តសរុប១៣គ្រឿង ក្នុងនោះម៉ូតូ ១២គ្រឿង, រថយន្តតូច០១គ្រឿង ។ ប្រភពខាងលើបានឲ្យដឹងបន្តទៀតថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពីបើកបរលើសល្បឿន ០៦លើក, ប្រជែងគ្រោះថ្នាក់ ០១លើក , បទគ្រោះថ្នាក់ ០១លើក ,សត្វគោរត់ឆ្លងផ្ឡូវ ០១ លើក, មិនពាក់មួកពេលគ្រោះថ្នាក់ ១៣នាក់ ( យប់ ១៤នាក់ )។

    • ០៣នាក់ស្លាប់ និងរងរបួស ១៥នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ នៅទូទាំងប្រទេស នៅថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០១៤។
    • image name

    ព័ត៌មានសិល្បះនិងវប្បធម៌​ក្នុងស្រុក

    ពេជ្រ មារីដា ប្រាក់ក៏បង់ថង់ក៏ដាច

    ពេជ្រ មារីដា ប្រាក់ក៏បង់ថង់ក៏ដាច

    ពាក្យចាស់បុរាណមួយឃ្លាបានពោលថា “ប្រាក់ក៏បង់ថង់ក៏ដាច” ឬក៏អាចនិយាយ បានថា“ត្រីរ៉ស់រួចទន្សាយក៏រួច” សុភាសិតមានន័យប្រហាក់ប្រហែល គ្នានេះ ឆ្លុះបញ្ចាំងឱ្យឃើញពីភាព ខាតបង់ការចាញ់បោកគេ ឬស្រវាអ្វីមួយមិនបានសម ដូចបំណង។ បើប្រៀបប្រដូចសុភាសិតទាំងពីរ ខាងលើនេះទៅ នឹងខ្សែជីវិត ពិតរបស់តារា ចម្រៀង និងជាតារាបង្ហាញម៉ូត ពេជ្រ ម៉ារីដា គឺវាបានក្លាយទៅជាប្រធានបទជីវិតដ៏ឈឺផ្សាមួយរកអ្វីនឹងហាថ្លែងពុំបាន នៅពេលដែលនាងចូលប្រឡូកក្នុងសង្វៀនសិល្បៈ ភ្លាមនាងបានជួបនូវរឿងស៊យភ្លាម។ គាប់ជួននិងសេចក្ដីស្នេហាដែលបានស្រឡាញ់ ប្ដូរផ្ដាច់នោះវិញក៏ត្រូវបែកបាក់ព្រាត់ប្រាស់គ្នាទាំងទឹកភ្នែកដក់ជាប់ផែន ថ្ពាល់នៅឡើយ ធ្វើឱ្យនាងទទួលរងនូវទារុណកម្មផ្លូវចិត្ដដ្បិតម្ដាយជាអ្នករារាំងធ្វើជារនាំងស្នេហ៍មិនឱ្យកូនជួបគ្នា។
    រំឭកទៅដល់រឿងរ៉ាវស្នេហារបស់បុបា្ផរីកថ្មីលើ ថ្នាលសិល្បៈ ពេជ្រ ម៉ារីដា នាងបែរជាទម្លាក់ទឹកមុខ និងមិនចង់ស្រដីចេញអ្វី ទាំងអស់ វាហាក់ដូចជាឆ្អែតចិត្ដខ្លាំងពេកចំពោះសង្វៀនស្នេហ៍ដ៏ពោរពេញដោយ ការខ័ណ្ឌចែកវណ្ណៈនេះ។ តារាមានឈ្មោះល្បីបង្គួរ ខាងបង្ហាញម៉ូត ពេជ្រ ម៉ារីដា បាន ស្រដីរំឭកពីកំណើតស្នេហ៍ប្រេះឆារបស់នាងថា “បន្ទាប់ពីខ្ញុំបានចូលប្រឡូកក្នុងពិភពសិល្បៈតាមរយៈការប្រឡងប្រជែងស្រីស្រស់ប្រុសស្អាតប្រចាំស្ថានីយទូរទស្សន៍ctnក្នុងខេត្ដកណ្ដាលរួចមកខ្ញុំមិនទទួល បាននូវចំណាត់ថ្នាក់អ្វីទេប៉ុន្ដែខ្ញុំជាប់ជាស្រីស្អាតបំរុង របស់ស្ថានីយទូរទស្សន៍ដ៏ពេញនិយមមួយនេះ ក្នុងអំឡុងឆ្នាំ២០០៦។ពេលនោះខ្ញុំក៏បានចាប់ផ្ដើមការងារសិល្បៈរបស់ខ្ញុំជាប់រហូតដោយការបង្ហាញម៉ូត និងថតស្ពតពាណិជ្ជកម្មឱ្យក្រុមហ៊ុននានាមិន សូវដាច់។ស្របជាមួយការងារសិល្បៈកំពុងតែ មមាញឹកខ្ញុំក៏បានជួបបុរសម្នាក់មិនយូរមិនឆាប់យើងក៏បង្កើតជាចំណងស្នេហាដឹងដល់ចាស់ទុំទាំងសងខាង។ ក្ដីស្នេហាលើកទី១របស់ខ្ញុំនេះបានបណ្ដាលឱ្យចិត្ដខ្ញុំគិត គូជាពន់ពេកភ័យខ្លាចបែកគ្នាតែទីបំផុតពិតជាមាន ថ្ងៃបែកមកដល់ដែរ នៅពេលដែលម្ដាយខាងប្រុស គេបានបង្ខំឱ្យកូនរបស់គាត់ទៅរៀបការជាមួយ នារីផ្សេង ដែលមានទ្រព្យសម្បត្ដិ កិត្ដិយស និង កេរ្ដិ៍ ឈ្មោះខ្ពង់ខ្ពស់ជាងខ្ញុំ។ក្ដីឈឺចាប់បានកប់យ៉ាងជ្រៅ ក្នុងក្រអៅបេះដូងស្ទើរតែកកឈាម”។
    ល្បែងស្នេហ៍លើកដំបូងមួយចាននេះបានក្លាយ ទៅជាមេរៀនជីវិតដ៏ជូរចត់ទោះបីជាវាបានកន្លងផុត ទៅអស់រយៈពេល ៣ទៅ៤ឆ្នាំហើយក្ដី ប៉ុន្ដែកម្លាំង ចិត្ដនៅក្នុងវេលាតស៊ូលើវិស័យសិល្បៈ ពេជ្រ ម៉ារីដា មិនរាថយឡើយដោយទទួលបានការចាប់អារម្មណ៍ ពីផលិតកម្មនានាជាច្រើន ដោយបានថតរឿងអប់រំ របស់អង្គការ សម្ដែងក្នុងេរឿង “បេសកម្មតន្ដ្រី” ថតឱ្យផលិតកម្មផលិតកម្មបុបា្ផផលិត កម្ម រៃមាសតោមាសនិងថតឱ្យស្ពតពាណិជ្ជកម្ម តាមបណ្ដាក្រុមហ៊ុនផលិតផលល្បីៗជាច្រើនទៀត។ ភាពលេចធ្លោជាបន្ដបន្ទាប់នេះញ៉ាំងឱ្យពេជ្រម៉ារីដា ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនទាំងនៅក្នុងប្រទេសនិងរហូតដល់ទៅក្រៅប្រទេសផង ដែរ។ មិនយូមិនឆាប់មិត្ដភក្ដិរបស់នាងបានទាក់ទង ឱ្យនាងទៅសម្ដែងនិង ច្រៀងនៅក្រៅប្រទេសដើម្បី ឱ្យកេរ្ដិ៍ឈ្មោះ និងរកប្រាក់កម្រៃខ្លះៗ ផ្គត់ផ្គង់ជីវភាព គ្រួសារ។ ការឈឺចាប់ដោយស្នាមដំបៅស្នេហាមិន ទាន់រលប់បាត់ផង នាងក៏ជួបរឿងស៊យប្រចាំជីវិត មួយទៀត ដោយការចាញ់បោកគេចំពោះរឿងរ៉ាវ ទៅច្រៀង និងសម្ដែងនៅក្រៅប្រទេសនោះ។ ពេជ្រ ម៉ារីដា បានបញ្ជាក់ពីភាពចាញ់បោកអ្នកស្គាល់គ្នាដោយ ការទុកចិត្ដទុកថ្លើមគ្នានេះពេកថា លើកទី១ គេបាន ទាក់ទងនាងឱ្យទៅច្រៀងនៅប្រទេសបារាំងពេលនៅ ដែលនាងធ្វើប៉ាស្ព័រ និងបំពេញសំណុំបែបបទរួចរាល់ ហើយអស់គេបែរជាពន្យាពេលនាងរហូត ដោយយក លេសថា ចាំថ្ងៃនេះចាំថ្ងៃនោះ យូរៗទៅទើបដឹងថា នាងចាញ់កល់គេ ធ្វើឱ្យនាងខាតបង់ប្រាក់អស់ជិត ១,០០០ដុល្លារ។ លើកទី២ក្នុងឆ្នាំ២០០៧ មានគេ ផ្សេងទៀតបានទាក់ទងឱ្យនាងទៅច្រៀង និងសម្ដែង ក្នុងទឹកដីសហរដ្ឋអាមេរិកវិញម្ដង លើកនេះក៏មិន ខុសពីលើកទី១ដែរ គឺគេលេងស្នៀតដដែលធ្វើឱ្យ នាងខាតបង់ប្រាក់អស់ជាង ៥០០ដុល្លារម្ដងទៀត។ ចំណែកលើកទី៣ ក៏ប៊ិះនឹងចាញ់កលគេទៀតនាងដឹងស្ថានការទាន់ពេលវេលា។
    គួរបញ្ជាក់ថា ពេជ្រ ម៉ារីដា សព្វថ្ងៃនាងបាន ចូលក្នុងបង្ហាញម៉ូតមានឈ្មោះថា RVតាំងពីឆ្នាំ ២០០៦។ចំណែកបុរសកំពូលស្នេហ៍របស់នាង ដែលបានបែកបាក់គ្នានោះគឺជានាយទាហានមានឋានន្ដរសក្ដិឧត្ដមសេនីយ៍ត្រី(ផ្កាយ១)។បច្ចុប្បន្នគេ មានគ្រួសារ និងមានកូនទៅហើយ។រីឯ ពេជ្រ ម៉ារីដា នាងក៏មានអ្នកល្បងចង់ស្ទួចយកបេះដូងនាងទៅស្អំ ថែរក្សាច្រើននាក់មកហើយដែរ តែនាងមិនបានចាប់ អារម្មណ៍ចំពោះរឿងនេះទៀតឡើយ ព្រោះបទ ពិសោធន៍ស្នេហាឈឺចាប់លើកទី១ ធ្វើឱ្យនាងរាង ចាលខ្លាចអារនឹងស្មេហាថ្មី។
    ធម្មជាតិ អត្ថបទៈ យ៉ាន់ សុខរិទ្ធ

    បុស្បាប៉ាន់ខនសឺតអង្គរ នៅថ្ងៃទី ២៥-២៦ ខែកុម្ភៈឆ្នាំ២០១១ខេត្តសៀមរាប

    បុស្បាប៉ាន់ខនសឺតអង្គរ នៅថ្ងៃទី ២៥-២៦ ខែកុម្ភៈឆ្នាំ២០១១ខេត្តសៀមរាប

    ព្រឹត្តិការណ៏ដ៏អស្ចរ្យនៅ ថ្ងៃទី ២៥-២៦ខែកុម្ភៈឆ្នាំ២០១១ខេត្តសៀមរាប ការសម្តែងមានប្រគំតន្រ្តី បុស្បាប៉ាន់ខនសឺតអង្គរ ដើម្បីលើកតំកើន ភាពរស់រវើកនាពេលរាត្រី នៃប្រាសាទអង្គរ និងប្រាសាទបាយ័នជាមួយ សូរសៀងតន្រ្តី និងការសម្តែងល្បាំដោយក្រុមសិល្បៈករល្បីៗអ្នក តន្រ្តីករអន្តរជាតិ និងកុមារីដែលមានទេពកោសល្យ បុស្បាប៉ាន់ វ័យ១៣ឆ្នាំ ដែលមានសម្លេងដ៏ពិរោះក្រអួន។និងនាំលោកអ្នកទៅកាន់យុគសម័យ ៩០០ឆ្នាំមុនដែលកន្លងផុតទៅ គឺយុគសម័យម្ជាស់ក្សត្រីយានីឥន្រ្តរទេវីព្រះជាយានៃព្រះមហាក្សត្រជ័យវ័រ្មនទី៧ ជាព្រះមហាក្សត្រស្ថាបនិកអង្គររហូតដល់ម្ជាស់ក្សត្រីកុសុមៈព្រះមាតាព្រះវរៈរាជបីតា នរោត្តម សីហនុ ដែលព្រះមហាក្សត្រីទាំងពីរព្រះអកង្គបានលើកតម្កើងសិល្បះទាំងនេះ។
    នៅក្នុងព្រិត្តិកាណ៏សម្តែងប្រគំតន្រ្តីបុស្បាប៉ាន់ខនសឹតអង្គរមាន ស្មូតជាសុរតន្រ្តីពិតៗ ដែលជាប្រពៃណីប្រកបដោយអច្ឆរិយៈ ពោរពេញដោយសម្លេង ដ៏ក្រលួច សម្តែងជាមួយតន្រ្តីបុរាណ្យខ្មែរ និងជាមួយសម្លែង បុស្បាប៉ាន់។
    ព័ត៌មានបន្ថែមសូមមេត្តាមើលតាមវេបសាយ www.bospapanh.com ។

    ព័ត៌មានសិល្បះនិងវប្បធម៌​ក្រៅស្រុក

    ទំនាក់​ទំនងយើងខ្ញុំផ្សាយពាណិជ្ជកម្មលើគេហទំព័រ Cam BN ៖ 097 66 33353 / 023 6598787